khmer eng
  • លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញសួរសុខទុក្ខ លោក នុត សុផល សមាជិកក្រុមប្រឹក្សាឃុំចើងដើង ដែលមានជំងឺកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញសួរសុខទុក្ខ លោក នុត សុផល សមាជិកក្រុមប្រឹក្សាឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានជំងឺកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ ( ពេទ្យលោកសង្ឃ) សូមបញ្ជាក់ថាអ្នកជំងឺមិនទាន់បានបានធូរស្រាលនៅឡើយទេ បើទោះបីជាមាការយកចិត្តទុកដាក់ពីសំណាក់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៅទីនោះក៏ដោយ។ ក្នុងឱកាសសួរសុខទុក្ខនោះ លោកជំទាវបានឧបត្ថម្ភដល់គ្រួសាររបស់លោក នុត សុផល រួមមានផ្លែឈើមួយកន្ត្រក និងថវិកាសរុប១,២០០,០០០រៀល ស្ថិតនៅមន្ទីពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត